ពិធីបុណ្យ​បញ្ចុះ​ខណ្ឌ​សីមា​ វត្តនិគ្រោធវ័ន“គល់ទទឹង”


 

ខ្ញុំព្រះ​ករុណា ​អាត្មាភាព យើង​ខ្ញុំជា​ព្រះសង្ឃ ​គណៈ​កម្មការ ​អាចារ្យ ​វត្ត​និគ្រោធវ័ន​“គល់​ទទឹង” ​ស្ថិតនៅ​ភូមិកោះ​ក្របី ​សង្កាត់​ព្រែកថ្មី ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ បាន​ចាត់​ចែង​​កសាង​នូវព្រះ​វិហារ ដែល​មាន​បណ្តោយ ​២៩ម៉x១៥ម៉  រួច​រាល់​ជា​ស្ថាពរ​ក្រោម​ការ​ផ្តួច​ផ្តើម​កសាង​ដោយ​ឧបាសក តាំង សុងឈីម និង​ឧបាសិកា លី ឡៃហ៊ាង ព្រមទាំង​បុត្រ​ធីតា រួម​ជាមួយ​ពុទ្ធបរិស័ទ​នៅ​រាជធានី​ភ្នំពេញ និង​តាម​​បណ្តា​ខេត្តនានា គ្រប់​មជ្ឈដ្ឋាន​ក្នុង និង​ក្រៅប្រទេស    អស់ទឹក​ប្រាក់​សរុប​ចំនួន  ៨០៤,៥២៣.១៥ដុល្លារ  រួម​ទាំង    ព្រះ​ពុទ្ធរូប​អង្គ​ធំ​ផង។

ខ្ញុំ​ព្រះ​ករុណា អាត្មាភាព យើង​ខ្ញុំទាំង​អស់គ្នា​មានក្តី​សោមនស្ស​រីករាយ សូម​ប្រគេន និង​ជម្រាបជូន​ដំណឹង​ដល់​ព្រះករុណា​គ្រប់ព្រះអង្គ ​សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោក​ជំទាវ លោក ​លោកស្រី ​ព្រមទាំង​សប្បុរស​ជនក្នុង ​និង​ក្រៅប្រទេស សូម​ទ្រង់​មេត្តា សូម​ទាន​ជ្រាប៖ ព្រះសង្ឃ គណៈកម្មការ អាចារ្យ ព្រម​ទាំងពុទ្ធ​បរិស័ទ​ទាំងអស់ បាន​មូល​មតិ​គ្នា​ជា​ឯកច្ឆ័ន្ទប្រារព្ធ​ធ្វើ ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ ​និង សម្ពោធ​ឆ្លង​សមិទ្ធិផល​នានា ក្នុង​វត្តនិគ្រោធ​វ័ន ហៅ​គល់​ទទឹង។ ពិធី​បុណ្យនេះ​ប្រារព្ធ​ធ្វើរយៈ​ពេល បី​យប់ ​បួនថ្ងៃ​ គឺចាប់​ផ្តើមពីថ្ងៃ  សៅរ៍ ៩រោច  ខែ​ចេត្រ  ឆ្នាំម្សាញ់  បញ្ច​ស័ក ព.ស. ២៥៥៦ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ២០១៣ រហូត​ដល់​ថ្ងៃអង្គារ ១២រោច ត្រូវ​នឹង​ថ្ងៃទី៧ ខែឆ្នាំ ដដែល ក្រោម​អធិបតី​ភាព ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត តំណាង ​ដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង លោក​ជំទាវ កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

ព្រះវិហារ​ជា​សមិទ្ធិផល​ដ៏​សំខាន់​ចម្បងជាង​គេបំផុត​ ដែល​ជា​មជ្ឈ​មណ្ឌលនៃ​វត្ត​ទាំង​មូល ដែល​ជាឧបោសថ​គាររបស់​ព្រះសង្ឃ និង ជាទីកន្លែង​តម្កល់​ព្រះពុទ្ធរូប​អង្គជី​ធំជាង​គេ ព្រម​ទាំង​ជាទីកន្លែង​សំរាប់​ព្រះសង្ឃ​ប្រជុំធ្វើ​សង្ឃ​កម្មសំខាន់​ផ្សេងៗ​ ទៀត​ផង។ ​វិហារ​ទាន ​ព្រះ​ពុទ្ធ​ទាំងឡាយ​សសើរថា ​ជា​ទាន​មាន​អានិ​សង្សជា​ច្រើន​អនេក​ប្បការ រហូត​បាន​បន្លុះ​នូវ​ព្រះ​​និព្វាន (អគ្គំ ពុទ្ធេហិ វណ្ណិតំ)។

អាស្រ័យ​ហេតុ​ដូចបាន​ទូល​ថ្វាយ និង​ជម្រាប​ជូនខាង​លើ ខ្ញុំព្រះ​ករុណា យើងខ្ញុំ​ទាំង​អស់​គ្នា​មាន  សេចក្តី​សោមនស្ស​រីករាយ សូម​និមន្ត យាង និង​គោរព​អញ្ជើញ ព្រះ​ថេរានុ​ត្ថេរៈ​គ្រប់​​ព្រះអង្គ សម្តេច ទ្រង់ ឯក​ឧត្តម អ្នក​ឧកញ្ញា លោកជំទាវ លោក លោកស្រី អ្នក​នាង កញ្ញា និង​ប្រជា​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន​ ព្រះ​មេត្តា និង​មេត្តា​ចូលរួម​ក្នុង​ពិធី​បុណ្យ​នេះ ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​ចាប់​យក​មគ្គផល​អានិសង្ស ទៅ​តាមកម្លាំង​សទ្ធា​ជ្រះ​ថ្លា​រៀង​ៗ​ខ្លួន​​កុំ​បី​​អាក់​ខាន​ឡើយ។ ​

អាន​កម្មវិធី​បុណ្យ​ទាំងស្រុង​
ទាញយក​



ដោយ៥០០០ឆ្នាំ
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s