ព្រះ​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ទ្រង់​ត្រាស់​សម្តែង​អំពី​សទ្ធា​


សូមទស្សនាយ៉ាងមិចដែរ !!!

 

 

 

ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ កុល​បុត្រ​ក្នុង​សាសនា​នេះ​ មាន​សទ្ធា​ ទើប​ចូល​ទៅ​រក​ កាល​បើ​ចូល​ទៅ​រក​ហើយ​ ទើប​ចូល​ទៅ​អង្គុយ​ជិត​ហើយ​ ទើប​ផ្អៀង​នូវ​សោត​ប​សាទ​ លុះ​ផ្អៀង​នូវ​សោត​ប​សាទ​ហើយ​ ទើប​ស្តាប់​ធម៌​ លុះ​ស្តាប់​ធម៌​ហើយ​ ទើប​ចង​ចាំ​ធម៌​ (នោះ) កាល​បើ​ចង​ចាំ​ធម៌​(នោះ​)​ ហើយ​ ទើប​ពិចារណា​រក​សេចក្តី​ លុះ​ពិចារណា​រក​សេច​ក្តី​នៃ​ធម៌​នោះ​ហើយ​ ធម៌​ទាំង​ឡាយ​ តែង​គួរ​ដល់​កិរិយា​លៃ​លក​មើល​ កាល​បើ​មាន​ការ​លៃ​លក​មើល​ហើយ​ ឆន្ទៈ​កើត​ហើយ​ ទើប​ព្យាយាម​ លុះ​ព្យាយាម​ហើយ​ រមែង​ស្ទង់​មើល​ លុះ​ស្ទង់​មើល​ហើយ​ រមែង​តម្កល់​ទុក​ មានចិត្ត​បញ្ជូន​ទៅ​(កាន់​ព្រះ​និព្វាន​)​ ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​បរម​សច្ច​នោះ​ដោយ​ប្រាជ្ញា​។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បើ​សទ្ធា​នោះ​មិន​មាន​ហើយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ការ​ចូល​ទៅ​រក​នោះ​ ក៏​មិន​មាន​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ការចូល​ទៅ​អង្គុយ​ជិត​នោះ​ក៏មិនមាន​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ការផ្អៀង​ចុះ​នូវ​សោត​ប​សាទ​នោះ​ក៏​មិន​មាន​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ការ​ស្តាប់​ធម៌​នោះ​ក៏​មិន​មាន​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ការ​ពិចារណា​សេចក្តី​នោះ​ក៏​មិន​មាន​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ការ​សំឡឹង​នូវ​ធម៌​នោះ​ក៏​មិន​មាន​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ឆន្ទៈ​នោះ​ក៏​មិន​មាន​  ម្នាល​ភិក្ខុ​ទាំង​ឡាយ​ សេចក្តី​ព្យាយាម​នោះ​ក៏​មិន​មាន​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ សេចក្តី​ស្ទង់​មើល​នោះ​ក៏​មិន​មាន​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ សេចក្តី​តម្កល់​ទុក​នោះ​ក៏​មិន​មាន​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អ្នក​ទាំង​ឡាយ​មុខ​តែ​នឹង​ដល់​នូវ​វិបត្តិ​ ម្នាល​ភិក្ខុ​ទាំងឡាយ​អ្នក​ទាំង​ឡាយ​ មុខ​តែ​នឹង​ប្រតិបត្តិ​ខុស​ពុំ​ខាន​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ មោឃ​បុរស​អម្បាល​នោះ​ នឹង​ឃ្លាត​ចាក​ធម្ម​វិន័យ​នេះ​ ឆ្ងាយ​អម្បាលម៉ានទៅ​។

បិដក​លេខ​២៣ ទំព័រ​៤០២

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​​ឃរា​វាស​ធម៌ រៀប​រៀង​ដោយ  មុនី​កោសល្យ​ នៅ​ហៃ​ឡុន​ វត្ត​និ​គ្រោធ​វ័ន​ (គល់​ទទឹង) ។

ដោយ៥០០០ឆ្នាំ

ទ្រឹស្តីពុទ្ធចក្រ​

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s