សូមទស្សនា រឿង​ឧ​ត្តរ​សាមណេរ


រឿង​ឧ​ត្តរ​សាមណេរ
( ចាក ម. វា. )
( បុណ្យ​និង​បាប​ជា​ញាតិ​​មិត្ត​របស់​សត្វ​ទាំង​ឡាយ )
កាល ​សាស​នា​ព្រះ​សម្ពុទ្ធ​​ព្រះ​នាម​សុមេ​ធៈ មាន​វិជ្ជា​ធរ១ រូប​នៅ​ក្នុង​ព្រៃ​ហេម​ពាន្ភ ជា​អ្នក​មាន​សេចក្តី​ជ្រះ​ថ្លា​មុត​មាំ​ក្នុង​ព្រះ​ពុទ្ធ​សាស​នា ។

ថ្ងៃ​មួយ​ព្រះ​​អរហន្ត​សម្ពុទ្ធ​ព្រះ​នាម​សុមេធៈ​ ស្តេច​យាង​​​ទៅព្រៃ​ហេមពាន្ភ​ វិជ្ជាធរ​បាន​​ចូល​ទៅ​នម​ស្សការ​ថ្វាយ​បង្គំ​បូ​ជា​ផ្កា​កណ្ណិ​កា​បី​ទង ដោយ​អំណាច​សេចក្តី​ជ្រះ​ថ្លា​និង​ពុទ្ធ​តេជៈ ផ្កា​បី​ទង​នោះ​ ក៏​ប្រតិ​ស្ថាន​លើ​អាកាស​បាំង​ព្រះ​សម្ពុទ្ធ ហាក់​ដូច​ជា​បា​រាំ​ទិព្វ ។​ វិជ្ជា​ធរ​នោះ​ មាន​បីតិ​សោមនស្សដ៏​ក្រៃពេក​ ចំ​ពោះ​ពុទ្ធ​បូ​ជា​របស់​ខ្លួន​លុះ​អស់​​អាយុ​ទៅ​កើត​ក្នុង​ទេវលោក និង​មនុស្ស​លោក​សោយ​សេចក្តីសុខ​អស់​កាល​ជា​យូរ​អង្វែង ។ មិន​ដែល​ធ្លាក់​ទៅ​ក្នុង​អបាយ​ភូមិ​ម្តង​ឡើយ លុះ​មក​ដល់​សាសនា​ព្រះ​សម្ពុទ្ធ​បរម​គ្រូ​របស់​យើង​នេះ បាន​កើត​ជា​ត្រ​កូល​ព្រាហ្មណ៍ មហា​សាលនា​ក្រុង​រាជ​គ្រិះ មាន​រូប​សម្បត្តិល្អ​ឆើត​ឆាយ​​ជាង​អ្នក​នគរ​ទាំង​អស់​ ។

ឧត្តរ​កុមារ​នេះ​មាន​អាយុ​ ១៦​ឆ្នាំ​មាន​ព្រាហ្ម​ណ៍​មា្នក់​ឈ្មោះ​វស្សការ​ប្រ​សារ បាន​ឃើញ​ឧត្តរ​កុមារ​មាន​រូប​ល្អ​ ចង់​បាន​ជា​កូន​ប្រ​សារ បាន​ប្រើ​អ្នក​បំ​រើ​ឲ្យ​ទៅ​ប្រាប់​ដល់​មាតា​បិតា​របស់​ឧត្តរ​កុមារ​ ឲ្យ​ចូល​មក​ដណ្តឹង​កូន​ក្រ​មុំ​របស់​​ខ្លួន​ ។ ចំ​ណែក​ខាង​ឧត្តរ​កុមារ​ឮ​ដំ​ណឹង​នោះ​ហើយ​ ក៏​ហាម​ឃាត់​មាតា​បិតា មិន​ឲ្យ​ចូល​ទៅ​ដណ្តឹង​ ព្រោះ​ចង់​ចេញ​ទៅ​បួស​ មាតា​បិតា​ក៏​យល់​ព្រម ។ មិន​យូរ​ប៉ុន្មាន​ឧត្តរ​កុមារ​លាមាតា​បិតា​ ចូល​ទៅ​បួស​ក្នុង​សំណាក់​ព្រះ​សារី​បុត្រ ខំ​ប្រឹង​ប្រ​តិ​បត្តិតាម​សមណប្ប​វេណី​​ដោយ​ផ្ចិត​ផ្ចង់ ។

ថ្ងៃមួយ​ព្រះ​សារី​បុត្រ​ជា​ឧបជ្ឈាយ៍​មាន​អាពាធ ។ ឧត្តរ​សាមណេរ ក៏​លា​ឧបជ្ឈាយ៍​ទៅ​រក​ថ្នាំ​ ទៅ​ដល់​ស្រះ​មួយ​ដាក់បាត្រ​ក្រោម​ដើម​ឈើ​ ចុះ​ទៅ​ស្រង់​ទឹក​ក្នុង​វេលា​ព្រឹក​ព្រហាម ។ ពេល​នោះ​ជួន​ជា​មាន​ចោរ​យក​បង្វិច​ទ្រព្យ​អ្នក​នគរ​ ពួក​រាជ​អាមាត្យ​ដេញ​តាម ចោរ​បាន​យក​បង្វិច​ទ្រព្យ​ទៅ​ដាក់​ក្នុង​បាត្រ​របស់​សាមណេរ ហើយ​រត់​ទៅ​បាត់ ។ ពួក​រាជ​អាមាត្យ​ទៅដល់​ឃើញ​បង្វិច​ទ្រព្យ​ក្នុង​បាត្រ​ ក៏​ចាប់​សាមណេរ​នោះ​មក​យក​ឲ្យវស្ស​ការ​ព្រាហ្មណ៍ ជា​មហា​អាមាត្យ ដោយ​សំគាល់​ថា​សាមណេរ​នោះ​ជា​ចោរ​ពិត ។

វស្សា​ការ​មហា​អាមាត្យ​នោះ​ស្គាល់​ជាក់​ជាឧត្តរ​សាមណេរ​ហើយ​ ក៏​កើត​សេចក្តី​ក្រោធ​ខឹង ព្រោះចង​គំ​នុំ​នឹង​ឧត្តរ​សាមណេរ​ដែល​មិន​ព្រម​ទទួល​យក​កូន​ក្រមុំ​របស់​ ខ្លួន​ បាន​ប្រើ​ឲ្យ​ពេជ្ឈ​ឃាត​ចាប់​សាមណេរ​ចង​ស្លាប​សេក​ យក​ទៅ​ដោត​លើ​ចុង​ឈើ​ចាក់​មាន​ឈាម​ហូរ​ពេញ​ខ្លួន ។ សាមណេរ​ខំ​អត់​ធន់​មិន​អើ​ពើ​នឹង​ការ​ចាក់​ដោត​នេះ​ឡើយ​ ខំ​បញ្ចូល​ចិត្ត​ឧបជ្ឈាយ៍​នឹក​ថា​បាន​នរណា​យក​ថ្នាំ​ទៅ​ប្រ​គេន​ ឧបជ្ឈាយ៍​របស់​អញ ម៉្លេះ​លោក​ចាំមើល​ផ្លូវ​អញ​យ៉ាង​ណា ! កំពុង​តែ​គិត​ដូច្នេះ​ព្រះ​សារី​បុត្រ​ជា​ឧបជ្ឈាយ៍​ លោក​ជ្រាប​ថា​ឧត្តរសាមណេរ​កំពុង​ត្រូវ​ទោស​ជា​ទម្ងន់​ ក៏​ទៅ​ក្រាប​ទូល​ដល់​​ ​ព្រះ​សម្ពុទ្ធ ៗ ទ្រង់​ជ្រាប​ថា​សាមណេរ​នេះ​មាន​ឧបនិស្ស័យ​ខ្ពស់​ល្មម​ព្រះ​អង្គ​ទៅ​ជួយ​ សង្គ្រោះ​បាន​ ក៏​ទ្រង់យាងទៅ ​ដល់​ទីនោះ​មួយ​រំ​ពេច ជាមួយ​នឹង​ភិក្ខុ​ជា​ច្រើន​ពាន់​អង្គ ។ ឯ​ឧត្តរ​សាមណេរ​កាល​ឃើញ​ព្រះ​សម្ពុទ្ធទ្រង់​យាង​មក​ហើយ ក៏​ថ្លែង​សេចក្តី​ទុក្ខ​របស់​ខ្លួន​ថ្វាយ​ព្រះ​សម្ពុទ្ធ ៗ ទ្រង់​យក​ព្រះ​ហស្ថ​ស្ទាប​សិ​រិ​សា​ឧ​ត្តរ​សាមណេរ​ ដោយ​ថ្នាក់​ថ្នម​មាន​ពន្លឺ​រស្មី​ផ្សាយ​ចេញ​ពី​ព្រះ​ហស្ថ​ភ្លឺ​រន្ទោល ទើប​មាន​ព្រះ​ពុទ្ធ​ដិកា​ថា ” ម្នាល​សាមណេរ​ អ្នក​កុំ​តូច​ចិត្ត​អំ​ពើ​នេះ​ជា​អំ​ពើ​អ្នក​បាន​សន្សំ​ទុក​មក​ជា​យូរ​ហើយ អ្នក​ទទួល​ទុក្ខ​លំ​បាក​ម្តង​នេះ ជា​ទី​បំផុត​ហើយ​លែង​មាន​ត​ទៅ​ទៀត​ ​” ទ្រង់​រំ​លឹក​យ៉ាង​នេះ​ហើយ​ទ្រង់​នាំ​អតី​ត​និទាន​មក​សំ​ដែង​ប្រាប់​ថា​៖​

កាល​កន្លង​ទៅ​យូរ​យា​រ​ណាស់​ហើយ នេន​​​ឯង​នេះ​កើត​ជា​កូន​អ្នក​ស្រែ បាន​ចាប់​រុយ​យក​បន្លា​ស្រួច​មក​ដោត ហើយ​ដោត​ជាប់​និង​សំបក​ស្តៅ​សើច​លេង​សប្បាយ​ មាតា​បិតា​ស្តី​បន្ទោស​បាន​និយាយ​ចំអក​ឲ្យ​វិញ​ថា​ បើមិន​ដោត​រុយ​លេង​មាន​តែ​ដោត​ម៉ែឪ​ឯង​លេង ។​ ដោយ​អំពើ​អាក្រក់​នេះ​ឯង​ បាន​ជា​នេន​ឯង​ទទួល​នូវ​សេចក្តី​លំ​បាក ដោយ​គេ​ដោត​ឲ្យ​ដេក​លើ​ឈើ​អណ្តោត​រាប់​រយ​រាប់​ពាន់​ជាតិ​ ។ ម្យ៉ាង​ទៀត​ដែល​តថាគត​មក​ជួយ​សង្គ្រោះ​នេះដោយ​ផល​នេន​​ឯង​កើត​ជា​វិជ្ជាធរ បាន​បូជា​ផ្កា​កណ្ណិកាបី​ទង​ដល់​ព្រះ​សម្ពុទ្ធ ព្រះ​នាម​សុមេធៈ ។ កាល​បើ​ព្រះ​សម្ពុទ្ធ​មាន​ព្រះ​ដី​កា​ចប់​ហើយ ឧត្តរ​សាមណេរ​ក៏​បាន​សម្រេច​ព្រះ​អរហត្ត​ផល​ព្រម​ទាំង​បដិ​សម្ភិទា ហើយ​ទៅ​ព្ធដ៏​អាកាស​ធ្វើ​បដិ​ហារ្យ​ថ្វាយ​ព្រះសាស្តា​យ៉ាង​អស្ចារ្យ​ ដល់​ទី​បំ​ផុត​ព្រះ​ជន្ម​ក៏​បរិ​និ​ព្វាន​ទៅ ។

អត្តបទនេះ​វាយ​បញ្ចូល​ដោយ​កញ្ញា​ ហេង សំ​ដា​ណែត ។​ អត្ត​បទនេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ ប្រ​ជុំ​និទាន​ជា​តក ភាគ​ទី​២ ។

ដោយ៥០០០ឆ្នាំ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s