ការចូល​ចិត្ត ពណ៌ អាច​បង្ហាញ​ពី​និស្ស័យ​របស់​មនុស្ស


 

ការចូល​ចិត្ត ពណ៌ អាច​បង្ហាញ​ពី​និស្ស័យ​របស់​មនុស្ស
ការចូល​ចិត្ត ពណ៌ អាច​បង្ហាញ​ពី​និស្ស័យ​របស់​មនុស្ស
មនុស្ស​យើង​ម្នាក់ៗ​តែងតែមាន​ ចំណង់​ចំណូលចិត្ត​ខុសៗ​គ្នា​។ មាន​អ្នកខ្លះ​ចូលចិត្ត ខោអាវ ពណ៌​ក្រហម ពណ៌​ស្វាយ …​ទៅ​ចំណង់​ចំណូលចិត្ត​របស់គេ​ម្នាក់ៗ​។ ហើយ​ពណ៌​នីមួយ​ក៏​អាច បញ្ជាក់​ពី​និស្ស័យ ក៏ដូចជា​អត្តចរិត​របស់​បុគ្គល​ម្នាក់ៗ​បាន​ផងដែរ​។ ដូ​ច្នះ​ហើយ​បានជា​ផ​ប​ហ្សូ​ន អាស៊ី​សូម​បង្ហាញ​ពី​អត្ថន័យ​របស់​ពណ៌​នីមួយៗ​ផងដែរ​។
​- ពណ៌​ក្រហម​ ជាមនុស្ស​ណា​ដែល​ចូលចិត្ត​ពណ៌​ក្រហម ជា​មនុស្ស​ចូលចិត្ត​បង្ហាញ​សមត្ថភាព មិន​ចូលចិត្ត​នៅ​មួយកន្លែង និង​ពោរពេញ​ដោយ​ភាព​រហ័ស​ស្វាហាប់​ហើយ​ប្រែប្រួល​ដោយ​ងាយ​។​

​- ពណ៌​ទឹកក្រូច​ ជាម​នុស្ស​ ដែល​អាច​សម្របសម្រួល​ខ្លួន​ជាមួយ​អ្នកដទៃ​បាន​ដោយ​ងាយ និង​ជាម​នុស្ស​អ​ណិ​ត​អាសូរ​ព្រួយបារម្ភ ចំពោះ​អ្នកដទៃ​ហើយ​ជាម​នុស្ស​ចិត្តរាយមាយ​បន្តិច​។​

​- ពណ៌​លឿង​ ជា​មនុស្ស​មាន​មនោគតិ​ល្អ គេ​តែងតែ​ត្រៀមខ្លួន​ជូ​យ​ទំនុកបម្រុង​ដល់​អ្នកដទៃ ចូលចិត្ត​ភាព​ឯកា មាន​ទ្រឹស្តី​ច្រើនជាង​ការអនុវត្ត ជាក់ស្តែង​និង​ជា​មនុស្ស​ពូកែ​អៀនខ្មាស​ផងដែរ​។​

​- ពណ៌​បៃតង​ ជា​មនុស្ស​គំរូ ចូលចិត្ត​ធ្វើខ្លួន​ជា​មនុស្ស​ល្អ ចូលចិត្ត​ប្រកួតប្រជែង ចង់បាន​ក​ត្តិ​យស យកចិត្តទុកដាក់​លើ​ទំនៀម​ទំលាប់​ប្រពៃណី ចូលចិត្ត​ធម្មជាតិ និង​ជាម​នុស្ស​ដែល​និយាយ​ត្រង់​ទៅ​ត្រង់​មក​។ មាន​ភាព​ម្ចាស់ការ​លើ​ខ្លួន​ខ្ពស់ មិន​ភ្លើតភ្លើន​និង​ជាម​នុស្ស​ដែល​ស្រលាញ់​គ្រួសារ​របស់ខ្លួន​។​

​- ពណ៌​ខៀវ​ ជា​មនុស្ស​ដែល​ ជឿជាក់ និង​ចិត្ត​ត្រជាក់ គិត​មុន​គូរ ចូលចិត្ត​រស់នៅក្នុង​បរិយាកាស​ទន់ភ្លន់​។ ឆាប់​យល់ចិត្ត​អារ​ម្ម​ណ៏​របស់​អ្នកដទៃ អាច​គ្រប់គ្រង​អារ​ម្ម​ណ៏​ខ្លួនឯងបាន​យ៉ាង​ល្អ និង​មិន​ព្រម​បង្ហាញ ស្ថាន​ភាព​របស់ខ្លួន​ឯង​ឲ្យ​អ្នកដទៃ​ដឹង ដោយ​ងាយៗ មានគំណិត​ស្ថាបនា​ហួសនិស្ស័យ ពិបាក ឲ្យ​អ្នកដទៃ​។​

​- ពណ៌​ស្វាយ ​ជា​មនុស្ស​មាន​ អា​ម្មណ៍ ល្អ​បញ្ញា​ឆ្លាត​វៃ​ពូកែ​សង្កេត​តាមដាន​ស្ថានភាព​ជុំវិញខ្លួន អាច​ត្រូវគេ​ញុះញុង់​បាន​ដោយ​ងាយ​មិនសូវ​ប្រកាន់​តឹងតែង ជា​មនុស្ស​គិតដល់​ភាពត្រឹមត្រូវ និង​ភាពស្រស់ ស្អាត ជានិច្ច​។​

​- ពណ៌​ត្នោត ជា​មនុស្ស​មាន​ សីលធម៌​ល្អ វៃឆ្លាត​ក្នុង​រឿង​លុយកាក់ មាន​និស្ស័យ​រឹងរូស និង​កំណាញ់ មានចិត្ត​ប្រាកដ​ប្រា​ជា និង​រុញ​រា​ចំពោះ​អ្វី​ដោយ​ងាយៗ មិន​ចូលចិត្ត​ការប្រមាថ​មើលងាយ​។​

​- ពណ៌​ប្រផេះ ​ជា​មនុស្ស​ប្រយ័ត្នប្រយែង​ខ្លួនប្រាណ ចេះ​សម្របសម្រួល​ខ្លួន​ទៅតាម​ស្ថានការណ៍​។ ស្វែងរក​សន្តិភាព និង​ភាពស្ងប់ស្ងាត់ មិន​ហ៊ី​ហា ព្យាយាម​សម្រេច​គោលបំណង​របស់ខ្លួន ជា​អ្នកមាន​របៀប​រៀប​ចំ​ផែនការ និង​ជា​អ្នកអនុវត្ត​ដ៏​ល្អ​បំផុត​។​

​- ពណ៌​ខ្មៅ ​ជា​មនុស្ស​គោរព​ទំនៀម​ទំលាប់ មាន​របៀបរបប បែបផែន​សុភាពរាបសារ លេចធ្លោ អាច​លាក់ទុក​នូវ​រឿង​អា​កំបាំង​របស់គេ​បាន​យ៉ាង​ល្អ​។ ប្រសិនជា​ប្រិយមិត្ត​ជឿ​ឬ​មិន​ជឿ អាច​ព្យាយាម​សំគាល់​មើល​បាន នោះ​នឹង​បានដឹងថា ពិត​ឬ​មិន​ពិត​ជាក់​ជាមិនខាន​។​

ប្រភព​៖ សៀវភៅ អាថ៌កំបាំង​ចិត្ត​យុវតី, ដោយ​៖ ច​ន្ទ័ ដា​រ៉ា​
ប្រភពពី popzone.asia
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s