ធម៌ដែលនាំឲ្យមានសេចក្តីចម្រើន ៤ ប្រការ «វុឌ្ឍិធម៌»


ធម៌​ដែល​នាំ​ឲ្យ​មាន​សេចក្តី​ចម្រើន ៤ ប្រការ «វុឌ្ឍិធម៌»

១- សេព​គប់​ជា​មួយ​សប្បុរស សប្បុរស​ជា​មនុស្ស​ស្ងប់ ប្រព្រឹត្ត​សុចរិត​ដោយ​កាយ វាចា ចិត្ត ជាអ្នក​គោរព​ច្បាប់ មាន​ភូមិធម៌ មាន​ភូមិ​បញ្ញា គួរ​ដល់​ការគោរព​រាប់អាន។ មនុស្ស​ដែល​មិន​រឹងត្អឹង មិន​ចចេស​មុខ​រឹង បាន​ជ្រើសរើស​យក​សប្បុរស​ជា​កល្យាណ​មិត្ត សេព​គប់​ជិត​ដិត ។ មនុស្ស​មិន​រឹង​ត្អឹង​មាន​បំណង​កសាង​ខ្លួន​ឲ្យ​បាន​ជា​មនុស្ស​ល្អ រមែង​ស្វែង​រក​នូវ​សប្បុរស​សម្រាប់​រំលឹក​ដាស់​តឿន​ខ្លួន​រក​ទី​ប្រឹក្សា​ ល្អ មិត្តល្អ សៀវភៅ​ល្អ រហូត​ដល់​បរិយាកាស​សង្គម​ជុំ​វិញ​ខ្លួន​ក៏​ល្អ​ទៀត​ផង ដើម្បី​ជា​ឧបការៈ​ឲ្យ​មាន​បញ្ញា​ស្មារតី ។

២- ស្តាប់​ធម៌​របស់​សប្បុរស ការ​សេព​គប់​ជា​មួយ​សប្បុរស​ដើម្បី​ឲ្យ​បាន​នូវ​ប្រយោជន៍ គឺ​ត្រូវ​ស្តាប់នូវ​ព្រះធម៌​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ ស្តាប់​ក្រេប​យក​នូវ​អត្ថរស​អំពី​ន័យ​សំខាន់​ៗ ជា​គ្រឿង​ដាស់​ស្មារតី​ខ្លួន​ឲ្យ​ភ្ញាក់​រលឹក ទាំង​ស្តាប់​អំពី​បុគ្គល​ផ្ទាល់ ទាំង​អាន​សៀវភៅ តាំង​ចិត្ត​រៀន ស្រាវជ្រាវ​សន្ទនា​សាក​សួរ ធ្វើ​ឲ្យ​មាន​ការ​ចេះ​ដឹង​ពិត​ប្រាកដ ។

ងាយ ៣- ធ្វើ​ទុក្ខ​ក្នុង​ចិត្ត​ដោយ​ឧបាយ​ត្រូវ​ទំនង បាន​ឃើញ​បាន​ឮ បាន​អាន បាន​ស្តាប់ រួច​ហើយ​ក៏​ចេះ​​គិត​ពិចារណា​ដោយ​ខ្លួន​ឯង វែក​ញែក​រក​ហេតុ​ផល​ថា នុ៎ះ​គឺ​អ្វី កើត​ឡើង​បាន​យ៉ាង​ណា ដូចម្តេច​បាន​ជា​យ៉ាង​ហ្នឹង តើ​ហេតុ​ផល​នេះ​វា​សម​គ្នា​ដែរ​ឬ​ទេ ដូច​នេះ​ជា​ដើម ។

៤- បដិបត្តិ​នូវ​ធម៌​ដ៏​សម​គួរ​ដល់​ធម៌ គឺ​បដិបត្តិ​ត្រឹម​ត្រូវ​តាម​គោល​របស់​ព្រះធម៌ នាំ​យក​ធម៌​ដែល​បាន​ស្តាប់​បាន​រៀន និង​បាន​ត្រិះរិះ​ឃើញ​ច្បាស់​ហើយ មក​បដិបត្តិ​កម្ចាត់​ភាព​សៅ​ហ្មង​ក្នុង​សន្តាន។ ការ​បដិបត្តិ​ជា​ការងារ​នាំ​មក​នូវ​ផល ដែល​ផល​រមែង​សមស្រប​ទៅ​តាម​ការងារ​ជា​ហេតុ​ដោយ​ពិត។ ដោយ​ 5000

(អង្គុត្តរនិកាយ ចតុក្កនិបាត)

«ពរ ៤ប្រការ»

ដកស្រង់ពី
http://www.khmerbuddhism.ca​/forum/topics/3008577:Topic:1521
ទ្រឹស្តីពុទ្ធចក្រ
Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s