មាន​សទ្ធា​ប្រ​សើ​រជាង​មាន​ទ្រព្យ តើប្រសើទ្រពយ៉ាងណាដែរ? សូមទស្សនា…


រឿង​បុណ្ណ​សេដ្ឋី​
(ចាក​ វិ​ ខុ)
(មាន​សទ្ធា​ប្រ​សើ​រជាង​មាន​ទ្រព្យ)
កាល ​ព្រះ​សម្ពុទ្ធបរម​គ្រូ​ទ្រង់​គង់​នៅ​វត្ត​វេឡុ​វន​ នាក្រុង​រាជ​គ្រឹះ។ ក្នុង​កាល​នោះ​មាន​បុរស​កំសត់​ម្នាក់​ឈ្មោះ​បុណ្ណ បាន​នាំ​ភរិ​យា​​និង​កូន​ស្រីម្នាក់​ឈ្មោះ​ឧត្តរា ទៅជួល​ធ្វើ​ការឲ្យសុមន​សេដ្ឋី​។​ ថ្ងៃមួយ​អ្នក​ក្រុងរាជ​គ្រឹះ​ បាន​នាំ​​គ្នា​ទៅ​លេង​មហោ​ស្រព​កំណត់​ ៧​ ថ្ងៃ​។ឯសុ​មន​សេដ្ឋី​ បាន​ឮដំណឹង​នោះ​ហើយ​ ក៏​បើក​ឲ្យទាសកម្មករ​ទាំង​ឡាយ​ ទៅ​លេង​មហោ​ស្រព​ទាំង​អស់​គ្នា​។ ឯ​បុណ្ណមាណ​ពពុំបាន​ទៅ​លេង​មហោ​ស្រព​និង​ គេ​ឡើយ​ ទើប​សេដ្ឋី​សួរថា​បុណ្ណ! ហេតុ​អ្វី​ក៏​មិន​​ទៅលេង​មហោ​ស្រព​នឹងគេ?។
ព្រះពុទ្ធសាសនា
បុណ្ណ​មាណពឆ្លើយ​ថា​ បពិត្រ​លោក​សេដ្ឋី​ ការ​ទៅ​លេង​មហោ​ស្រព​ ជា​ភារៈ​របស់ជន​អ្នក​មានទ្រព្យ​សម្បត្តិ​ ឯខ្លួន​ខ្ញុំ​នេះ​ក្រ​ណាស់​រក​តែ​អង្ករមួយ​នាឡិ​លើ​​ផ្ទះ​មិន​មាន​ ​ព្រោះ​ហេតុ​នេះ​ហើយ​បាន​ជាខ្ញុំ​បាទ​មិន​ទៅ​លេងននឹង​គេ។ សុមន​សេដ្ឋី​និយាយ​ថា​ពាក្យ​ដែលអ្នក​និយាយ​នេះ​ត្រូវ​ណាស់​យើង​មិន​ដែលឮ​ បុគ្គល​ណានិយាយ​ដូច​អ្នក​ឡើយ​ បើ​ដូច្នោះ​អ្នក​យក​គោ​និង​នង្គ័ល​ទៅ​ភ្ជួរ​ស្រែចុះ​ បុណ្ណមាណព​ ក៏យក​នង្គ័​ល​ទៅ​ភ្ជួរស្រែ​ទៅ​។ ពេលនោះ​ព្រះ​សារី​បុត្ត​ចេញ​ពិរោធ​សមា​បត្តិ​ហើយ​ ពិចារណារ​ក​បុគ្គល​ដែល​គូរ​ទៅសង្រ្គោះ ក៏​បាន​ឃើញ​បុណ្ណមាណព​នោះ​ ចូលក្នុង​សំណាញ់​ញាណ​ ទើប​លោក​យក​បាត្រ​ និមន្ត​សំ​ដៅ​ទៅ​ស្រែ​ដែល​មាណព​កំ​ពុង​ភ្ជួរ​ ទៅ​ដល់​ហើយ​​ឈរ​ងើយ​មើល​ឈើ​មួយ​ដើម​។បុណ្ណ​មាណពឃើញ​ដូច្នោះ​ ក៏​ដាក់​នង្គ័ល​ចូល​ទៅ​ថ្វាយ​បង្គំដោយ​សេចក្តី​​ជ្រះ​​ថ្លា​ បាន​ដឹង​អធ្យាស្រ័យ​របស់​ព្រះ​សារី​បុត្ត ដែល​ត្រូវ​ការ​ឈើ​ស្ទន់​និង​ទឹក​ហើយក៏​ឡើង​កាច់​ឈើ​ស្ទន់​ដង​ទឹក​ទៅ​ប្រគេន​ លោក​ក៏​ទទួល​យក​ទៅ​លុប​ព្រះ​ភ័ក្រ្ត​ខ្ពុរ​ព្រះ​ឱស្ឋ លុះ​ធ្វើកិច្ច្​នោះ​ចប់​ហើយ​ បាន​ជ្រាប​ថា​បន្តិច​ទៀត​ ភរិយា​របស់​មាណព​នេះ​និងយក​បាយ​មក​ឲ្យស្វាមី​របស់​នាង​ ទើប​លា​បុណ្ណ​មាណព​ និមន្តទៅ​ចាំ​ស្កាត់​ផ្លូវ​នាង​ជា​ភរិយា​។ ឯ​នាង​ជាភរិ​យា​របស់​បុណ្ណមាណព​ កាល​បើ​ដល់​ពេល​ហើយ​​ ក៏​ទូល​បាយ​មួយចំអែត​ទៅ​ឲ្យស្វាមី​​ ទៅ​ដល់​ពាក់​កណ្តាល​ផ្លូវ​បាន​ឃើញ​​ព្រះ​សារី​បុត្ត​ឈរ​ស្ពាយ​បាត្រ​ក៏​គិត​ ថា​ អញ​មាន​លាភ​ធំ​ណាស់​តើ​ បានជួប​នឹង​ស្រែបុណ្យ​ដ៏ប្រសើរ​យ៉ាង​នេះ​ គិត​ដូច្នេះ​ហើយ​ យក​បាយ​ទាំ​​​​​ង​​​អស់​ដាក់​ក្នុង​បាត្រ​ទៅ​ ទើប​នាង​តាំង​សេចក្តី​ប្រាថ្នា​​ថា​ ដោយ​ផល​នៃ​ទាន​នេះ​ ខ្ញុំ​ព្រះ​ករុណា​សូម​ឲ្យបាន​សម្រេច​នូវ​គុណ​វិសេស​ ដូចជា​លោក​ម្ចាស់​។ព្រះសារី​បុត្ត​បាន​ធ្វើ​ភត្តានុ​មោទ​នា​ហើយ​ ក៏​និមន្ត​ហួស​ទៅ​។ ឯ​នាងជា​ភរិយា​​របស់​បុណ្ណមាណព​នោះ​ ក៏​ម្នី​ម្នាត្រឡប់​ទៅ​ផ្ទះ​វិញ ខំចាត់​ចែង​ចំអិន​អាហារម្តងទៀត​ លុះ​ចំអិនហើយ​ ដ៏ដួសដោះ​ដាក់​ភាជន៍​ យក​ទៅ​ឲ្យស្វាមី​។ ឯ​បុណ្ណមាណព​កាល​បើ​មិន​ឃើញ​ភរិ​យា​ យក​បាយ​ទៅ​ឲ្យ​​​តាម​ទម្លាប់​ពេល​ហើយ​ ក៏​ចេះ​តែ​ខំភ្ជួរ​ដ៏រាប​ដល់​បាន​ដី​ចំនូន​ ៣២​ ​សិន​​​ ដល់​​ថ្ងៃ​រសៀល​បន្តិច​មិន​ឃើញ​ភរិ​យា​យក​បាយ​ទៅ​ឲ្យ ក៏​ឈប់​ភ្ជួរ​លែង​គោ​ឲ្យស៊ី​ស្មៅ​ចូល​ទៅ​​អង្គុ​យ​​ចាំ​ភរិ​​យា​ក្រោម​ម្លប់ ​ឈើ​មួយ​ដើម​។ ​ឯនាង​ជា​ភរិ​យា​ដើរ​ទៅ​ជិត​ដល់​ហើយ​ ​បាន​ឃើញ​ស្វាមី​អង្គុយ​ចាំ​ដូច្នោះ​ ភ័យ​ខ្លាំង​ណាស់​ទើប​គិត​ថា​ បើ​អញ​យក​បាយ​ទៅ​ដូច​ធម្មតា​ក្រែង​គាត់​វាយ​ ដូច្នេះ​អញ​ត្រូវ​ស្រែក​ពី​ចំងាយ​ នាង​ក៏​ស្រែក​ប្រាប់​ថា​ខ្ញុំ​ប្រគេន​បាយ​លោក​កណ្តាល​ផ្លូវ​អស់​មូយ​ដង​ទៅ​ ហើយ​ បាន​ជា​យូរ​ក្រយក​មក​ជូន​អ្នក​ សូម​អ្នក​ទទួល​បុណ្យ​ឲ្យច្រើន​ជាង​ខ្ញុំ​ចុះ​។

បុណ្ណ​មាណព​ឮ​ដូច្នោះ​ហើយ​ត្រេក​អរ​ណាស់​ស្រែក​ថា​សាធុៗ​ ក៏​ជូន​បុណ្យ​ដែល​ខ្លួន​បាន​ប្រគេ​ន​ឈើ​ស្ទន់​និង​ទឹក​ដល់​ភរិយា​វិញ​។ បុណ្ណមាណព​បរិភោគ​​​អាហារ​ហើយ​ ញ័រ​ខ្លួន​ខ្លាំង​ណាស់​ ព្រោះ​ហួស​ពេល​ ក៏ដេក​​កើយ​ភ្លៅ​ភរិយា​​លក់់​ទៅ​​ ដល់​ភ្ញាក់​ឡើង​ក្រឡេក​មើ​ល​ទៅកន្លែង​ដែល​ភ្ជួរ​ ស្រាប់​តែ​ឃើញក្រ​​ហម​ច្រាល​ក៏នាំ​ភរិ​យា​ដើរ​ទៅ​មើ​ល​ ឃើញ​ដី​ដែល​ភ្ជួរ ៣២ សិ​ន​នោះ​សុទ្ធ​តែ​ជា​មាស​ទាំង​អស់​ ទើ​ប​និយាយ​ថា​ បុណ្យ​យើង​ឲ​ផល​ហើយ​​តើ​បើ​ដូច្នោះ​យើង​ត្រូ​វ​ទៅ​ក្រាប​ទូល​ដល់​ព្រះរាជា​ របស់​យើង​ ក៏នំា​គ្នា​ទៅ​ក្រាប​ទូល​ដល់​ព្រះ​បាទ​ពិម្ពិ​សារ​ៗ​ ត្រេក​អរ​ណាស់​បាន​ចាត់​ចែង​ឲ្យរាជ​អា​មាត្យ​យក​រទេះ​ទៅ​ដឹក​ជញ្ជូន​ចាក់​ គរនក្នុង​ព្រះ​រាជ​វាំង​ បាន​គំ​នរ​កំ​ពស់​ ៨០ ហត្ថ​ ទើប​តាំង​បុណ្ណ​មាណព​នោះ​ថា​ជាមហាសេដ្ឋី​ក្នុង​នគរ​រាជគ្រឹះ​ បាន​ឈ្មាះ​ថា​បុណ្ណសេដ្ឋី​។
32428_443139872411749_1242221231_n
ក្នុងកាល​ខាង​ក្រោយ​មក​ព្រះ​ពិម្ពិសារ​ បានព្រះ​រាជទាន​ដី​​ភូមិ​ ១​ កន្លែង​ដល់​បុណ្ណ​សេដ្ឋី​ៗ​ ក៏​ចាត់​ចែង​សង់​ផ្ទះ​ធ្វើ​ឃ្លាំង​ធ្វើ​កំពែង​ព័​ទ្ធ​ភូមិ​នោះ​ ហើយ​ជញ្ជូន​យក​មាស​ទៅ​ដាក់​ក្នុង​ឃ្លាំង​របស់​ខ្លួន​ទៅ​ ទើប​និមន្ត​ព្រះ​​សម្ពុទ្ធ​ ព្រម​ទាំង​ព្រះ​សង្ឃ​ទៅ​ថ្វាយ​ទាន​អស់​ ៧​ថ្ងៃ​ ក្នុង​ថ្ងៃ​ជា​គំរប់​ ៧​ ព្រះ​សម្ពុទ្ធ​ទ្រង់​សំ​ដែង​អនុ​បុព្វិកថា​ លុះ​ចប់​កាល​ណា​ជន​ទាំង​ ៣ រូបគឺ​ បុណ្ណ​សេដ្ឋី​ ភរិយា​របស់​បុណ្ណ​សេដ្ឋី​ និង​នាង​ឧត្តរា​ជា​កូន​ ក៏​បាន​សម្រេច​ដល់​សោត​បត្តិ​ផល​ក្នុង​ពេល​នោះ​។

ដោយ​ ៥០០០ ឆ្នាំ​​

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s