ប្រវត្តិ​ឈ្មោះ​ខេត្ត​ប៉ៃលិន​


ប្រវត្តិ​ឈ្មោះ​ខេត្ត​ប៉ៃលិន​
ប្រវត្តិ​ឈ្មោះ​ខេត្ត​ប៉ៃលិន​
​ប៉ៃលិន​៖ទើបតែ​កើតមាន​ឈ្មោះ​ បោះ​សំឡេង​ក្នុង​រវាង គ​.​ស​. ១៨៨១ ប៉ុណ្ណោះ រឿងព្រេង​នៅ​តំបន់​នេះ ក៏​ស្រដៀងៗ នឹង​រឿង​មែនទែន គ្រាន់​តែមាន​លាយ​ជំនឿ​ព្រះឥន្ទ​ទេវតា ខ្មោច អារក្សអ្នកតា​។​រឿងព្រេង​ភ្នំ​យ៉ា​ត​មានដំណើរ​រឿង​ថា​៖​កាលណោះ​មាន​ប្ដី​ ប្រព​ន្គ​ពីរ​នាក់​មានឈ្មោះ​យ៉ា​ត​ដូចគ្នា គឺ​ប្ដី​ក៏​ឈ្មោះ​យ៉ា​ត ប្រពន្ធ​ក៏​ឈ្មោះ​យ៉ា​ត រស់នៅ​ប្រក​បរបរ​ជីក​ត្បូង​នៅ​ស្រុក​ប៉ៃលិន​នេះ​។

លុះ​ចាស់ជរា​ហើយ​គាត់​ពុំ​អាច​ទៅធ្វើ​ការ​ធ្ងន់ៗ​ដូច​សព្វដង​បាន គាត់​ក៏​ទៅធ្វើ​ធម៌​នៅលើ​ភ្នំ​មួយ (​ដែល​យើង​ហៅថា​វត្ដ​ភ្នំ​យ៉ា​ត​សព្វថ្ងៃ​)​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​។​ អ្នកផង​ក៏​នាំគ្នា​សន្ម​ត់​យកឈ្មោះ​គាត់​ធ្វើជា​ឈ្មោះ​ភ្នំ​នេះ​ឡើង​ព្រោះ​ ការ​សន្ម​ត់​នេះ គេ​ពុំ​អាច​នឹកនា​រក​ន័យ​យ៉ាងណាៗ​ទេ គ្រាន់តែ​ឲ្យ​ស្រួល​ហៅ ស្រួល​សម្គាល់​ប៉ុណ្ណោះ​ត្បិត​នៅ​ប៉ៃលិន​មាន​កំពូលភ្នំ​ខ្ពស់ៗ​ឡើងជា​ច្រើន​ កន្លែង​ដូច្នេះ​បើ​ទីណា​មាន​ភាព​សម្គាល់​ដូច​មេ្ដ​ច​គេ​ក៏​នាំគ្នា​សន្ម​ត់​ យកតាម​ភិនភាគ​នោះ​ធ្វើជា​ឈ្មោះ​ឡើង​។​នៅពេលនោះ​អ្នកស្រុក​ប៉ៃលិន​ខ្លះ​ដែល​ ធ្លា​ប់យក​ត្បូង​ទៅ​លក់​ឯ​ស្រុក​សៀម​ញឹកញាប់ ហើយ​គេ​ធូរធា​ប្រាក់កាស​ផង គេ​ក៏​ទិញ​កាំភ្លើង​ដៃ​ខ្លះ កាំភ្លើង​វែង​ខ្លះ សម្រាប់​យក​ការពារ​ទ្រព្យសម្បត្ដិ​ភូមិឋាន​របស់គេ​។ តែ​នៅពេល​អផ្សុក​អ្នក​ទាំងនោះ​តែង​យក​កាំភ្លើង​ទៅ​បាញ់​សត្វ​ពេញ​តែព្រៃ​ដោយ ​ស្រុក​នោះ​សម្បូរ​ព្រៃស្ដុក​។​ការ​បរបាញ់​សត្វ​នេះ​នាំ​ឲ្យ​ផ្អើល​ដល់​ពពួក ​អារក្ស​អ្នកតា​នៅក្នុង​ព្រៃ​នោះ​។​ថ្ងៃមួយ​អ្នកតា​មួយ​ដ៏ មាន​ប្ញ​ទ្ធិ​ជាងគេ​បាន​តំណែង​ខ្លួន​មកជួប​ជាមួយ​តា​យ៉ា​ត​យាយ​យ៉ា​ត​ដើម្បី ​ផ្ដាំផ្ញើ​ឲ្យ​និយាយ​នឹង​ពពួក បាញ់​ទាំងនោះ​ថា កុំ​ឲ្យ​ដើរ​បាញ់​ទៀត​នាំ​ពពួក​អ្នកតា​ទាំងអស់​ភ័យ​រត់​ខ្ចាត់ខ្ចាយ កូនចៅ​វង្វេងវង្វាន់​គ្នា​អស់ហើយ ដូច្នេះ​សូម​ឲ្យ​លែង​បាញ់​ចុះ​យើង​នឹង​ជួយ​ពួកនេះ ឲ្យ​រកឃើញ​ត្បូងថ្ម​យ៉ាង​ថ្លៃៗ ឲ្យ​បានធ្វើ​អ្នកមាន​ច្រើន​គ្នា​ឡើងៗ ប៉ុ​នែ្ដ​បើ​បាន​ជាមាន​ហើយ ត្រូវ​នាំគ្នា​កសាង​វត្ដ​មួយ​នៅលើ​ទីកន្លែង​ភ្នំ​នេះ មិនតែប៉ុណ្ណោះ​ត្រូវ​លេងភ្លេង​រាំ​ក្ងោក​រៀងរាល់​ថ្ងៃសីល​ផង​។ ផ្ដាំផ្ញើ​រួចហើយ អ្នកតា​ក៏​អន្ដរធាន​ខ្លួន​បាត់​ទៅវិញ​ភ្លាម​។​ឯ​យាយ​យ៉ា​ត តា​យ៉ា​ត ក៏​នាំ​រឿងនេះ​ទៅ​ផ្សាយ​ប្រាប់​ពួក​អ្នកស្រុក​ទាំង​អស់​​​ឲ្យ​ដឹង​គ្រប់គ្នា ​។​អ្នកស្រុក​ក៏​ព្រម​គោរព​តាម​បំណង អ្នកតា​នោះ​រហូតមក នេះ​ជា​រឿង​ដែល​ទាក់ទង​នឹង​ភ្នំ​យ៉ា​ត​។ រឿង​មួយទៀត​ទាក់ទង​នឹង​ឈ្មោះ “​ប៉ៃលិន​” តាម​អ្នកស្រុក​ឲ្យ​ដឹងថា ពាក្យ “​ប៉ៃលិន​” នេះ​ក្លាយ​មកពី​ពាក្យ​ភេ​លេង​ព្រោះ​មានរឿង​និទាន​ថាៈ កាលនោះ​មាន​អ្នក​ប្រ​ម៉ាញ់​ដេញ​តាមដាន​សត្វព្រៃ​ចេះតែ​ឆ្ងាយ​ទៅៗ រហូតដល់​ភូមិភាគ​ប៉ៃលិន​សព្វថ្ងៃ ដែល​គ្រានោះ​នៅ​ជា​ព្រៃស្រោង មាន​វាល​ចន្លោះ​ខ្លះ​ត្រង់​ប្រ​ឡាយ​ទឹក​ដែល​ហៅថា “​អូរ​” មាន​អូរ​ទុង​ជាដើម ក្បែរ​មាត់​អូរ​នេះ អ្នកប្រមាញ់​បាន​ប្រទះឃើញ​សត្វ​ភេ​កំពុង​ហែល​ទឹក លុះ​ឃើញ​មនុស្ស​មកដល់ ភេ​ក៏​រត់​បាត់អស់​ទៅ​។ អ្នក​ប្រ​ម៉ាញ់​ចូលទៅ​មើល​ត្រង់​កន្លែង​ភេ​ប្រឡែង​គ្នា​នោះ ក៏​ឃើញ​ដុំថ្ម​តូចៗ​មាន​ពន្លឺ​ផ្លេកៗ ក៏​នាំគ្នា​រើសយក​ម្នាក់​មួយ​ដុំ​ទុក យកទៅ​បង្ហាញ​ញាតិ​មិ​ត្ដ​ឯ​ស្រុក​ខ្លួន​វិញ​។ លុះ​ទៅដល់​ស្រុក (​តាម​និយាយថា​ពូក​កូ​ឡា ដែល​មក​រស់នៅ​ខេត្ដ ចន្ទ​ប៊ុន ស្រុក​សៀម​) ស្គាល់​ថា​ថ្ម នេះ​មានតម្លៃ គេ​ក៏​យកទៅ​វាយ​បំបែក រួច​ច្នៃ​ជា​ត្បូង​ឡើង ក៏​ឃើញថា​មានទឹក ល្អ​។ កាលបើ​ដូច្នេះ​ក៏​នាំគ្នា​ទៅ​សួរ​ទិញ​ពី​ពួក​ប្រ​ម៉ាញ់​នោះ​ទៀត​។

ពួក​ប្រ​ម៉ាញ់​យល់ថា​ជា​ផ្លូវ​រកស៊ី​មួយ​ហើយក៏​ព្យាយាម​ទៅយក​ថ្ម​នេះ​ពី​ កន្លែង​មុន​ជា​ញឹកញាប់​។​ការ​ទៅមក​ញឹកញាប់​នេះហើយ​ទើប​អ្នក​ទាំងនោះ សន្ម​ត់​ឈ្មោះ​ទីកន្លែង​ត្រង់នេះ​ថា “​កន្លែង​ភេ​លេង​” ដោយ​យកតាម​សភាព​ដែល​គាត់​បាន​ប្រទះឃើញ​ជាដំបូង​នោះ​។ ប៉ុ​នែ្ដ​ដោយ​ពួក​ទាំងនេះ​នៅ​ស្រុក​សៀម ក៏​អាន​ពាក្យ​នេះ​ក្លាយ​ទៅតាម​សម្លេង​សៀម​បន្ដិច​ទៅ គឺ “​ភេ​” ទៅជា “​ផេ​” ឯ​លេង​ទៅជា “​ឡេ​ន​” ឬ “​ឡិន​” ដូច្នេះ​រូ​ម​មក​ហៅ​ថា “​ផេ​ឡិន​” ។ លុះ​សម័យ​បារាំង​ទៅកាន់​កាប់​តំបន់​នេះ​គេ​សរសេរ​ឈ្មោះ​នេះ ជា​អក្សរ​រ៉ូ​ម៉ាំង​តាម​សំឡេង​ផង តាម​រូបសាស្ដ្រ​ពាក្យ​ផង​ជា PHAILIN គឺ PH ជា​អក្សរ​ផ AI ជា​ស្រៈ​អេ L ជា​អក្សរ​ល I ជា​ស្រៈ​អិ នឹង N អក្សរ ន​។ ចំណេរ​តម​ក ដើម្បី​កុំ​ឲ្យ​ពិបាក​សរ​សេរ​ គេ​ក៏​ភ្ជាប់​លែង​ឲ្យ​មាន​សហ​សញ្ញា Trait d’union ក៏​ក្លាយទៅជា Phailin ហើយ​តៗ​មក ដោយ​បារាំង​អាន​ដោយ​គ្មាន​ខ្យល់ អក្សរ គេ​ក៏​លុប H ចោល​ទៅ​នៅ​សល់​តែ​ PAILIN៕

popzone.asia

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s