តួ​នា​ទីរបស់​ស្វាមី​ មាន៥យ៉ាង


តួ​នា​តី​របស់​ស្វាមី​ មាន៥យ៉ាង
ប្តី​ល្អ​ កម្រ​រកបាន​ណាស់ ការរៀបការ​ប្តីប្រពន្ធ​ ថ្មីថ្មោងមិនដឹង​ចិត្តគំនិត គ្នាទៅវិញទៅមក​យ៉ាងម៉េច​ទេ​។ តែ​អ្នក​ទាំងសងខាង គួរ​ខំប្រឹង​ខាំមាត់សង្កត់ចិត្ត បំពេញ​តួនាទី​រៀងខ្លួន ឱ្យ​បានល្អ​បរិបូណ៌​។ មាន​រឿង​អ្វី​បន្តិចបន្តួច ចេះ​អត់ឱន​ឱ្យ​គ្នា កុំ​អង្គុយ​ចាប់កំហុស​មិនល្អ​ទេ​។ មិនមែន​យកប្រពន្ធ​មក​ដើម្បី​ឱ្យគេ​បម្រើ​ខ្លួន​ទេ គឺ​យក​គេ​ជា​ភរិយា​។​ខាងក្រោម​នេះ​​សូម​មើលតួ​នា​ទីរបស់​ស្វាមី​មក​បង្ហា​ញ​ជូន​៖១.​យក​ជា​ភរិយា​ឱ្យ​ពេញ​ច្បាប់​៖ យក​ពេញមុខ​ពេញមាត់ ជា​ភរិយា​ពេញលក្ខណៈ កុំ​លាក់ លៀម បិទបាំង យកគ្នា​ធ្វើ​ស្រី​កំដរ​អារម្មណ៍ ហើយ​បោះចោល​នោះ​។​

២. កុំ​ប្រមាទមើលងាយ​ភរិយា​៖ ការប្រមាទ​មើលងាយ​ភរិយា​ដោយ​វាយ​ដុំ ជេរប្រទេច ត្មះ​តិះ ដៀល ធ្វើទុក្ខបុកម្នេញ ធ្វើបាប​ចិត្ត​គ្នា​។ ត្រូវ​ចេះ​ស្រឡាញ់​ថ្នាក់ថ្នម អាណិតអាសូរ ជួយ​លើក ទឹកចិត្ត​ជួយ​ណែនាំ​ដោយ​បំណងល្អ​។​

៣. ប្រគល់​ភាពជា​ធំ​ឱ្យ​ភរិយា​៖ គឺជា​ការចាត់ចែង​ផ្ទះសម្បែង លុយកាក់ កូនចៅ កុំឱ្យ​គ្នា​គ្មាន សិទ្ធិ​គ្មាន​អំណាច​អ្វី​សោះ មិនល្អ​ទេ ឱ្យ​គ្នា​បាន​បញ្ចេញ​គំនិត​យោបល់ មានមតិ​ចូលរួម​សម្រេច ចិត្ត​ផង កុំ​យកឈ្នះ​តែម្នាក់ឯង ប្រពន្ធ​និយាយ​មិនបាន​។​

៤.​កុំ​ក្បត់ចិត្ត​ភរិយា​៖ ប្រុស​ខ្លះ​លុះ​តាម​អំណាច​តណ្ហា មាន​ប្រពន្ធ​ពីរ បី​ធ្វើ​បាបចិត្ត​ប្រពន្ធដើម ដើរ​ប៉ោឡែ មិន​គិត​ផ្ទះសម្បែង វក់​និង​ល្បែង ផឹកស្រា ផ្គាប់ចិត្ត​ស្រី​ស្នេហ៍ ស្រីពេស្យា​ជាដើម​។ ធ្វើ​យ៉ាងនេះ​គ្មាន​កំណើត​ទេ នាំឱ្យ​កើតទុក្ខ​ក្តៅក្រហាយ​ដល់​គ្រួសារ​។​

៥. ឱ្យ​គ្រឿងអលង្ការ​៖ គ្រឿង​ប្រដាប់​តាក់តែង​រាងកាយ សម្លៀកបំពាក់ គ្រឿងសម្អាង ជា​តម្រូវ ការ​របស់​ស្ត្រី​គ្រប់រូប តែង​ប្រាថ្នា​ចង់បាន ព្រោះ​ចង់​ស្អាត ចង់​ល្អ អាច​ចូល​ជុំនុំ​ចំណោម​គេ​ចុះ​។​

​បុរស​ជា​ប្តី​ត្រូវ​ចាំ នឹង​យល់ថា ភរិយា​ធ្វើការ គ្រប់បែបយ៉ាង​១០០​ជំពូក​នៅផ្ទះ តាំងពី​បាយទឹក ផ្ទះសម្បែង បោកគក់​ខោអាវ មើល​កូនចៅ​តូចតាច​សព្វបែបយ៉ាង​។ ភរិយា​មាន​ភារកិច្ច​ធ្ងន់ ណាស់ ដូ​ច្នះ​ប្តី​ត្រូវ​យល់ចិត្ត​គ្នា​ផង​ឃើញ​គ្នា​ខុសឆ្គង​ម្តងម្កាល គួរ​អត់ឱន​អធ្យាស្រ័យ ទើបបាន សុខ​យូរអង្វែង​។​ ភរិយា​មួយ​ស្រួល​កាយ​ចិត្ត ភរិយា​ពីរ​ពិត​ដូច​ផេះ​ផ្លុំ​ / ភរិយា​បីដូច​ភ្លើង​ឆេះ​ភ្នំ ភរិយា​បួន​សម​ភ្លើង​អវិចី​។​

popzone.asia

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s