តួនាទី​របស់​ឪពុកម្តាយ​ក្នុងការ​បង្រៀន​កូន​ឱ្យ​ចេះ​មើលថែ​ខ្លួនឯង​


តួនាទី​របស់​ឪពុកម្តាយ​ក្នុងការ​បង្រៀន​កូន​ឱ្យ​ចេះ​មើលថែ​ខ្លួនឯង​
តួនាទី​របស់​ឪពុកម្តាយ​ក្នុងការ​បង្រៀន​កូន​ឱ្យ​ចេះ​មើលថែ​ខ្លួនឯង​
​លោកឪពុក​ អ្នក​ម្តាយ គឺជា​គ្រួ​បង្រៀន​ទី​១​របស់​កូន ព្រោះ​នៅពេលដែល​កូន​កើតមក លោកឪពុក​អ្នក​ម្តាយ ជា​អ្នក​បង្រៀន​ឱ្យ​កូន​ចេះ​ញញឹម ចេះ​សើច ចេះ​ញុំ​ា​បាយ គ្រប់បែបយ៉ាង​។​ហើយ​ឪពុកម្តាយ​ក៏​ជា​អ្នក​បង្រៀន​កូន​ឱ្យ​ចេះ​មាន​ទំនួល​ ខុសត្រូវ​លើ​គ្រប់​ការងារ​របស់ខ្លួន និង​ត្រូវ​បង្ហាត់​កូន​ឱ្យ​ចេះ​ធ្វើការ​ងារ​ដោយ​ខ្លួនឯង​មួយចំនួន​ដូចជា​៖
១-​កក់សក់ៈ ចំពោះ​ក្មេង​តូចៗ ការ​កក់សក់​អាចជា​របស់​លេង​ពិតជា​ទាក់ទាញ​ចិត្ត​របស់គេ​។ ប៉ុន្តែ​ក្មេង​ធំ​បន្តិច អ្នក​អាច​បន្ថែម​តិច​និក​ពេល​ងូតទឹក​ដល់​កូន​ដោយ​បង្រៀន​កូន​កក់សក់ ដូចជា​ចាក់​សាប៊ូ​ដាក់​បាតដៃ ម្តង​បន្តិចៗ កក់​ពីរដង រួច​លាងជម្រះ​ដោយ​ទឹកស្អាត​រហូត​អស់​ពពុះ​ពី​ក្បាល​។​

២-​ស្លៀកពាក់ៈ ច្រៀង​ចម្រៀង​បបួល​កូន​រៀន​ពី​ការ​ស្លៀកពាក់ ដូចជា លើកដៃ​ឡើង រួច​បង្វិល​ពាក់អាវ ស៊ក​ដៃ​ចូល​ម្តង​មួយ ហើយ​ត្រូវ​បិទ​ឡេវអាវ ត្រួតពិនិត្យ​ឱ្យមាន​ភាព​រាបរយ​រួច​ជាការ​ស្រេច​។​

៣-​បោក​ខោអាវៈ ការ​បបួល​កូន​ធ្វើ​កិច្ចការ​រួមគ្នា​ដូចជា ឲ្យ​កូន​ប្អូន​ជួយ​ដួស​ទឹក​ដាក់​ផើង​បោក​ខោអាវ​។ រីឯ​កូន​បង​មាន​កម្លាំង​ខ្លាំង​ជាង​អាចជួយ​អ្នក​ម្តាយ​បោក​ខោអាវ​។ អាច​ចាប់ផ្តើម​ពី​បោក​ក្រណាត់​ជូត​មុខ​បោក​ស្រោមជើង​ខ្លួនឯង ជាមុនសិន​រួច​សឹម​បោក​ខោអាវ​តាម​ក្រោយ​។​

៤-​ថែទាំ​កន្លែង​គេងៈ អ្នក​ត្រូវ​ឲ្យ​កូន​របស់​អ្នក​ជួយ​ការងារ​ តូចតាច​របស់ខ្លួន និង​របស់​ឪពុកម្តាយ ដូចជា​ប្រមូល​រៀបចំ និង​សម្អាត​កន្លែង​គេង​របស់​ខ្លួនឯង​ពេល​ក្រោក​ពី​គេង ឬ​លាងចាន ពេល​ទទួលទាន​អាហារ​រួច​។​ហើយ​អ្វីដែល​សំខាន់បំផុត​ដែល​មិនអាច​ខ្វះ​បាន គឺ​កម្លាំងចិត្ត​ពាក្យ​សរសើរ ដែល​វា​មានតម្លៃ​បំផុត​សម្រាប់​អារម្មណ៍​កូន​។ ដូច្នេះ​ឪពុកម្តាយ គួរ​សរសើរ​កូន​រាល់​ពេលដែល​ពួកគេ​អាចធ្វើ​អ្វីបានហើយ​រាល់ពេល​ដែល​កូន​មាន​ កំហុសឆ្គង​មិនត្រូវ​បន្ទោស​កូន​នោះទេ​៕

៥-​ដុសធ្មេញៈ នាំ​កូន​ទៅ​ជ្រើសរើស​ទិញ​ច្រាស ថ្នាំដុសធ្មេញ​ដែល​កូន​ចូលចិត្ត គ្រាន់តែ​អ្នកជា​ជំនួយការ ដែល​ចាំ​ប្រាប់​ពី​រឿង​សុខភាព​អនាម័យ​មាត់​-​ធ្មេញ ដូចជា មុន​ចូល​គេង អាច​បបួល​កូន​ទៅ​ដុសធ្មេញ ដែល​ត្រឹមត្រូវ​ដល់​កូន​ផង​។​

៦-​ងូតទឹកៈ ត្រូវ​ជ្រើសរើស​រឿងនិទាន​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការសម្អាត​រាងកាយ ថែខ្លួន​មក​បង្រៀន​កូន​អាចធ្វើឱ្យ​កូន​បាន​ទាំង​ចំណេះដឹង និង​ការសប្បាយ​ពី​ការ​ស្តាប់​រឿងនិទាន​បាន​ផងដែរ​។​

៧-​ពាក់​ស្រោមជើង​-​ស្បែកជើងៈ រក​វិធីសាស្ត្រ​ឬ​លេងល្បែង​ប្រណាំង​ ពាក់​ស្បែកជើង ដោយ​កំណត់ពេល​រវាង​ឪពុក និង​កូន នរណា​ពាក់​ស្បែកជើង​បាន​រួចរាល់​មុន​ព្រមទាំង​ទះដៃ​ផ្តល់​ជា​កម្លាំងចិត្ត និង​បង្រៀន​កូន​ចងខ្សែ​ស្បែកជើង​ត្រឹមត្រូវ បើ​កូន​ចង​ខុស​។ អ្វីដែល​ផ​ប​ហ្សូ​ន បានបង្ហាញ​ជូន​នេះ​សូម​ប្រិយមិត្ត​ទាំងអស់​កុំ​គិតថា​ធ្វើបែបនេះ​ជា​បន្ទុក​ មួយ​ចំពោះ​កូន​ឱ្យសោះ ព្រោះ​ការធ្វើ​បែបនេះ​អាចធ្វើឱ្យ​កូន​របស់​អស់​លោក​អ្នក​ មាន​​ទម្លាប់​ល្អ ចេះ​មើលថែ​ខ្លួនឯង និង​ក្លាយជា​មនុស្ស​រឹងប៉ឹង​ម្នាក់​។ ការធ្វើ​បែបនេះ​ជា​រឿង​ល្អ​មួយ​សម្រាប់​អ្នក និង​ល្អ​សម្រាប់​កូន​របស់​អ្នក​បាន​ផងដែរ​។​

http://popzone.asia

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s