ព្រះបដិមាដែលពោរពេញទៅដោយភាពអាថ៌កំបាំង


បដិមាដែលពោរពេញទៅដោយអាថ៌កំបាំងជាង១០០០ឆ្នាំ ទំនងជាមានប្រវត្តិដូចទៅក្នុងសាច់រឿងរបស់ Indiana Jones ដែលបដិមានេះ ត្រូវបានឆ្លាក់ចេញពីដុំអាចម៍ផ្កាយ។ នេះបើយោងទៅតាមអ្នកស្រាវជ្រាវដែលបានធ្វើការសន្និដ្ឋាន។

កាលពីឆ្នាំ១៩៣៩ បដិមានេះ ត្រូវបានក្រុមណាស៊ីរបស់ហ៊ីត្លែលួចចេញពីតំបន់ទីបេ។ វាមានកំពស់២៤សង់ទីម៉ែត្រ ទម្ងន់១០.៦គីឡូក្រាម ភិនភាគស្រដៀងនឹងព្រះវិស្ណុអង្គុយ ដាក់ដៃស្តាំផ្ងារពីលើជង្គង់ចុះក្រោម និងត្រូវបានគេឲ្យឈ្មោះថា Iron Man (មនុស្សដែក) ដោយសារតែវាមានជាតិដែកនៅក្នុងថ្មភាគច្រើន។

ចំពោះរឿងដែលរូបនេះត្រូវបានគេរកឃើញវិញដោយរបៀបណា មិនមានប្រភពមួយណាច្បាស់លាស់ទេ។ គេគ្រាន់តែដឹងថា អ្នកវិទ្យាសាស្ត្រចាប់ផ្តើមយកវាមកសិក្សាស្រាវជ្រាវ បន្ទាប់ពីឃើញគេដាក់លក់ឡាយឡុង ក្នុងឆ្នាំ២០០៧។

ក្រុមអ្នកជំនាញដឹកនាំដោយបណ្ឌិត Elmar Buchner ពីសាកលវិទ្យាល័យ Stuttgart បានធ្វើការវិភាគលើភិនភាគរបស់បដិមា និងស្វែងរកឃើញថា បដិមានេះ ធ្វើអំពីថ្មអាចម៍ផ្កាយដ៏កម្រម៉្យាង ដែលមានជាតិដែក និងនីកែលខ្ពស់។

លោកបណ្ឌិត Elmar Buchner បានមានប្រសាសន៍ដូចតទៅនេះ៖

«បដិមាមួយអង្គនេះ ត្រូវបានគេដាប់ឆ្លាក់ពីបំណែកដុំអាចម៍ផ្កាយChinga ដែលបានធ្លាក់មកលើផែនដី នៅត្រង់តំបន់ព្រំដែនរវាងប្រទេសម៉ុងហ្គោល និងប្រទេសស៊ីប៊ឺរៀ កាលពី១៥០០០ឆ្នាំមុន»។

«ខណៈពេលដែលបំណែកអាចម៍ផ្កាយ ត្រូវបានរកឃើញជាផ្លូវការ ដោយក្រុមអ្នកជីកមាស ក្នុងឆ្នាំ១៩១៣ យើងជឿថាបំណែកអាចម៍ផ្កាយដែលបានឆ្លាក់បដិមានេះ ត្រូវបានប្រមូលមក កាលពីច្រើនសតវត្សមុនហ្នឹងទៀត។»

កាលបរិច្ឆេទនៃការឆ្លាក់បដិមានេះ មិនទាន់មាននរណាដឹងច្បាស់លាស់នៅឡើយ។ បើយោងទៅតាមតម្រុយនៃរបាយការណ៍ស្រាវជ្រាវដែលបានផ្សាយចេញនៅក្នុងព្រឹត្តិប័ត្រ Meteoritics and Planetary Science បានប្រាប់ឲ្យដឹងថា ភិនភាគ និងក្បូរក្បាច់របស់វា ប្រហែលជាធ្វើឡើង នៅក្នុងសតវត្សទី១១ ក្នុងតំបន់ទីបេ៕

ប្រភព៖ SkyNews ,​ខេមបូឌាផេក

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s