ទស្សនៈ​កម្ម​ផល​ របស់​ព្រះពុទ្ធ​


ទស្សនៈ​កម្ម​ផល​របស់​ព្រះពុទ្ធ​

ទស្សនៈ ​កម្ម​ផល​របស់​ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង មាន​ទំនាក់ទំនង​ទៅ​នឹង​ការវិល​កើត​-​ស្លាប់​នៃ​សត្វលោក នេះជា​ទស្សនៈ​​តាម​ព្រះ​ពុទ្ធ​សាសនា​ ។​  ​នៅក្នុង​ព្រាហ្មណ៍​លទ្ធិ ភាវៈ​កើតឡើង​ដោយ​មាន​អាទិទេព​ជា​អ្នកបងើ្កត ។ ចំណែក​ក្នុង​ពុទ្ធ​លទ្ធិ ភាវៈ​កើតឡើង​ដោយ​ខ្លួនឯង​តាម​ច្បាប់ធម្មជាតិ ។ ចំពោះ​មនុស្ស ឬ​សត្វ​ធាតុ​ដែល​នាំឲ្យ​កើត ឬ​ស្លាប់​គឺ​ខន្ធ​ទាំង ៥ (​រូបក្ខន្ធ​-​វេទនា​ក្ខ​ន​-​សញ្ញា​ក្ខ​ន្ធ​-​សង្ខារក្ខន្ធ​-​វិញ្ញាណក្ខន្ធ ​) ពោល​គឺជា​ធាតុ​ទាំងឡាយ បាន​ជួប​ប៉ះទង្គិច​គ្នា ផ្តុំ​ផ្សំគ្នា​ ​ហើយកើតឡើង ។ ភាវៈ​ដែល​មាន​កំណើត​ហើយ បែប​នេះ​រមែង​មាន​ការប្រែប្រួល​ធំធាត់ ហើយ​ទ្រុឌទ្រោម​រួច​រលត់​ខន្ធទាំង ៥ ទៅវិញ (​ស្លាប់​) រួច​ហើយ​ទើប​មាន​ការប៉ះទង្គិច​ផ្តុំ​ផ្សំគ្នា​ឡើងវិញ ជាថ្មីទៀត​(​ជីវិត​ថ្មី​) យ៉ាងនេះ​រៀង​ដរាប​ទៅ ។​

​ក្នុង​ទស្សនៈនេះ​គេ​ចាត់ទុ​កការស្លាប់​ជា​ខណៈ​មួយ ដែល​ខន្ធទាំង​ប្រាំ​ត្រូវ​រលាយ ហើយ​ចាត់​ទុក​ការ​កើត​ជា​ខណៈ​មួយ​ដែល​ខន្ធទាំង ៥ ផ្តុំ​ផ្សំ​ជា​ថ្មី​ឡើងវិញ ។ ខន្ធទាំង ៥ នៃមនុស្ស​សត្វ​ត្រូវ​រលាយ​រលត់ទៅវិញ​នៅ​ពេល​ស្លាប់​ក៏​ពិតមែន​ហើយ ប៉ុន្តែ​នៅ​សល់​ថាមពល ឬ​ចំហាយ​នៃ​ខន្ធ ដែល​បាន​ប៉ះទង្គិច​នូវ​ធាតុ​ឯទៀតៗ បណ្តាលឲ្យ​កើតមាន​ជា​រូបមួយ​ឡើង​ទៀត ។ ថាមពល ឬ​ចំហាយ​នៃ​ជីវិត​ចាស់​នេះ​មានឈ្មោះ​ថា “​កម្មផល​” នេះឯង ។ ដូចនេះ​យើង​ថា​ជីវិត​ចាស់​មាន​ទំនាក់ទំនង​ជាមួយ​ជីវិត​ថ្មី ។ ជីវិត​ចាស់ និង​ជីវិត​ថ្មី​ដូចគ្នា​ផង​ប្លែក​គ្នា​ផង ។ ដូចគ្នា​ត្រង់​ជីវិត​ថ្មី​ទទួល​ចំហាយ​កម្ម​ផល​ពី​ជីវិត​ចាស់ ប៉ុន្តែ​ពុំ​ដូច ឬ​ ប្លែក​គ្នា​ត្រង់​ជីវិត​ថ្មី​មាន​ការកសាង​ការអប់រំ​ថ្មីៗ​ទៀត ។​

​ទស្សនៈ​ពុទ្ធ​និយម​បាន​ពន្យល់​ឃើញថា សត្វលោក​ទាំងឡាយ​រមែង​វិល​កើត​វិល​ស្លាប់​មិនចេះ​អស់​មិនចេះហើយ​ក្នុង​សំ​ហ​ វៈ ។ កាល​បើ​កើតឡើង​ហើយ​រមែង​មាន​ចាស់​ឈឺ​-​ស្លាប់ ហើយ​នៅពេល​ចាស់ រមែង​ជួបប្រទះ​នឹង​ទុក្ខសោក​រោគាធ្យាធិ និង​ សេចក្តី​លំបាក​វេទនា​ផ្សេងៗ មិន​អាច​ជៀសផុត ។ ឯ​ការ​ដែល​នាំ​ឲ្យ​ផុត​ចាក​ជរា​-​ឈឺ​-​ស្លាប់ និង​ទុក្ខសោក​ផ្សេងៗ​បាន គឺ​មិន​ចាប់កំណើត​តទៅទៀត ព្រះពុទ្ធសាសនា ឲ្យឈ្មោះ​ថា “​និ​ពាន​” តើ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​កុំឲ្យ​កើត​ទៀត ? ឬ​បាន​ដល់​ព្រះ​និព្វាន ? ព្រះ​សិទ្ធាថ៌ (​ព្រះសមណគោតម​) ទ្រង់​បាន​ចេញ​ទៅ​សាង​ព្រះ​ផ្នួស​ដោយ​មាន​បំណង​ស្រាវជ្រាវ​រាវ​រកឲ្យឃើញ​នូវ ​គោលដៅ​នេះ ក្រោយ​ព្រះអង្គ​ត្រាស់ដឹង​ហើយ ព្រះអង្គ​បាន​សម្តែង​ថា ដរាបណា​ផលកម្ម មិនទាន់​ផុតរលត់​ទេ ដរាប​នោះ​សត្វលោក​នៅ​តែ​ត្រូវ​កើត​តទៅទៀត ។ បើ​ចង់​បំបាត់​កំណើត​ត្រូវ​បំបាត់​ផល​នៃ​កម្ម​សិន​ទើប​កំណើត​រលត់​ទៅ​ឯង។ ដូចនេះ​កម្មផល​ជា​មូលដ្ឋាន​សំខាន់​ណាស់​ក្នុង​ទស្សនៈ​ព្រះពុទ្ធ​និយម ។​

​តើ​កម្ម​ផល​ក្នុង​ពុទ្ធ​សាសនា មានន័យ​និង​លក្ខណៈ​ដូច​ម្តេច​ខ្លះ ?

​ពាក្យ​ថា​កម្ម​ មានន័យថា អំពើ ការងារ ឬ​កិច្ចការ ដែល​មនុស្ស​ម្នាក់ៗបាន​ប្រព្រឹត្តិ​ដោយ​កាយ​ក្តី​-​ចិត្ត​ក្តី ។ កម្ម​ដែល​សំខាន់​ចែកចេញជា​បីយ៉ាង :

– កុសល​កម្ម : គឺ​អំពើ​ជា​កុសល​(​អំពើ​ល្អ​)

– អកុសល​កម្ម : គឺ​អំពើ​ជា​អកុសល​(​អំពើអាក្រក់​)

– អព្យាកត​កម្ម : គឺ​អំពើ​ជា​អព្យាក្រឹត (​មិនល្អ​មិនអាក្រក់​) ។​

​ឯ​ពាក្យ​ថា​ផល គឺ​ផ្លែផ្កាដែល​លេច​ចេញ​អំពី​កម្ម ។ បើ​កម្ម​ល្អ ផល​ល្អ បើ​កម្ម​អាក្រក់ ផល​អាក្រក់ ។ មនុស្ស​ជា​អ្នក​កសាង​កម្ម​ខ្លួនឯង ហើយ​ត្រូវ​ទទួលយក​ផល​នៃ​កម្មនេះ​ខ្លួនឯង​ដែរ ។ ដូចនេះ​តាម​ទស្សនៈ​ពុទ្ធ​និយម មនុស្ស​ដែល​មាន​លក្ខណៈ​ល្អ​-​អាក្រក់​-​ល្ងង់​-​ឆ្លាត​-​មាន​-​ក្រ​-​ស​-​ ខ្មៅ ៘ គឺ​មកពី​ការកសាង ឬ​អំពើ​របស់​មនុស្ស​ម្នាក់ៗ​នេះឯង ។ ម្យ៉ាងទៀត​អំពើ​ល្អ និង​អំពើអាក្រក់​ពុំ​លុបលាង ឬ​សង​គ្នា​បានទេ ។ អំពើ​ល្អ​រមែង​ផលិតផល​ល្អ អំពើអាក្រក់​រមែង​ផលិត​ផល​អាក្រក់ ។ ប្រសិនបើ​អំពើ​នោះ​ល្អ​ផង អាក្រក់​ផង លទ្ធផល​ក៏​ល្អ​ផង អាក្រក់​ផងដែរ ។ ឯ​ផលកម្ម​មិន​សាបសូន្យ​ទេ គ្រាន់តែ​ទទួល​យូរ​ឬ​ឆាប់​ប៉ុណ្ណោះ :

– កម្ម​ខ្លះ​ផ្តល់​ផល​ភ្លាមៗ ក្នុង​បច្ចុប្បន្ន​ជាតិ​

– កម្ម​ខ្លះ​ផ្តល់​ផល​ក្នុង​ជាតិ​ខាងមុខ​

– កម្ម​ខ្លះទៀត​ផ្តល់​ផល​ក្នុង​ជាតិ​ជា​លំដាប់​តៗ​ទៅទៀត ។​

​សេចក្តីដូច​បាន​ជម្រាបជូន​ខាងលើ​នេះ យើង​បានឃើញ​ថា កម្ម និង​ផ​លទាក់ទង​គ្នា​ជា​ដរាប ។ ដូចនេះ ទ្រឹស្តី​កម្មផល គឺជា​ទ្រឹស្តី​រវាង​ហេតុ និង​ផល​នេះឯង ហើយ​មាន​លក្ខណៈ​ស្រប​តាម​វិទ្យាសាស្ត្រ​ថែម​ទៀត ព្រោះ​វិទ្យាសាស្ត្រ​​បាន​អះអាងថា ហេតុ​និង​ផល​ទាក់ទង​គ្នា​ជានិច្ច ។ ហេតុ​តូច​ ផល​តូច ហេតុ​ធំ ផល​ធំ ហេតុ​ល្អ ផល​ល្អ ហេតុ​អាក្រក់ ផល​អាក្រក់ ។

http://learn4khmer.com/

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s