ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនាក្នុងកម្ពុជា


 

ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនាក្នុងកម្ពុជា

ប្រទេសកម្ពុជាមានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រកម្ពុជា មានរបបគ្រប់គ្រងជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនិង​គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស មានបាវចនាថា ជាតិ សាសនា ព្រះមហាក្សត្រ មានទីក្រុង ឈ្មោះថា ភ្នំពេញ ជារាជធានី   មានប្រជានិករប្រមាណជា ១៤ លាននាក់ ប្រជានិករ ៩៥ ភាគរយ កាន់ព្រះពុទ្ធសាសនាថេរវាទ និង ៥  ភាគរយ​ទៀតកាន់ពាហិរសាសនានិងជំនឿផ្សេង ៗ ប្រទេសកម្ពុជាទទួលយកព្រះពុទ្ធសាសនាជាសាសនាប្រចាំជាតិជាង ២០០០ ឆ្នាំ​កន្លង​មកហើយ  ពោលគឺ ព្រះពុទ្ធសាសនាបានតាំងនៅក្នុងដែនដីកម្ពុជាតាំងពីសតវត្សទី ៣ (២៥៥៦-៣០០=២២៥៦) មកម្លេះ តាមសិលាចារឹកដែលរកឃើញឯក្រុងវ៉ូកាញ់ក្នុងអាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជាជាផ្នែកធំមួយនៃដែនដីសុវណ្ណភូមិដែលត្រូវ​ព្រះ​ សោណត្ថេរនិងឧត្តរត្ថេរធ្វើដំណើរចូលមកផ្សព្វផ្សាយព្រះពុទ្ធសាសនាជាលើកដំបូងតាមរាជូបត្ថម្ភរបស់ព្រះបាទអសោកមហារាជ ចាប់តាំងពីពេលនោះមក ព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជាក៏ចាប់ផ្តើមរីកចម្រើនឡើងជាលំដាប់តាមយុគសម័យ ៤ នៃប្រវត្តិសាស្រ្តកម្ពុជាដូចតទៅនេះ

១)យុគនគរភ្នំ(ព.ស. ៦០០-ព.ស.១១០០) តាមកំណត់ហេតុរបស់ចិនថា ជនជាតិនគរភ្នំធ្លាប់កាន់លទ្ធិលោកធាតុ គឺ ដី ទឹក ភ្លើង ខ្យល់ និង ខ្មោចព្រាយបិសាច ប៉ុន្តែនៅពេលព្រះពុទ្ធសាសនាចូលមកដល់សុវណ្ណភូមិ ប្រជាជននគរភ្នំក៏ងាកមកកាន់ព្រះ​ពុទ្ធសាសនា លុះដល់ព.ស. ៥៤៣ ព្រាហ្មណ៍ម្នាក់ឈ្មោះថា កោណ្ឌញ្ញ​បានច្បាំងឈ្នះក្សត្រីនគរភ្នំហើយ ​បានត្រូវស្ថាបនា​ជាព្រះ​រាជាគ្រប់គ្រងនគរភ្នំ​នោះ  ក្នុងរាជនិវេសន៍ គោរពកាន់សាសនាព្រាហ្មណ៍និកាយសៃវៈ(សិវៈ) ដែលជាសាសនាដើមរបស់ព្រះរាជា កោណ្ឌញ្ញ ប៉ុន្តែប្រជាជនទូទៅខ្លះក៏កាន់ព្រះពុទ្ធសាសនានិងខ្លះទៀតក៏កាន់សាសនាព្រាហ្មណ៍ ។

ក្នុងរជ្ជកាលរបស់ព្រះបាទស្រីមារ ព្រះអង្គកាន់ព្រះពុទ្ធសាសនានិងប្រកាសជាព្រះរាជឱង្ការនូវបន្ទូលសូរសីហនាថឲ្យព្រះរាជា ​គ្រង​រាជ្យតទៅអនាគតកាន់និងឧបត្ថម្ភព្រះពុទ្ធសាសនា ក្នុងយុគសម័យតមក ពង្សាវតារចិនបានកត់ត្រាទុកថា ព្រះរាជាក្រោយ ៗមកក៏កាន់ព្រះពុទ្ធសាសនាតាមព្រះរាជឱង្ការរបស់ព្រះបាទស្រីមារ ក្រៅពីនេះបាននិយាយដល់ភិក្ខុឥណ្ឌាឈ្មោះនាគសេន  ដែលបានធ្វើដំណើរទៅកាន់នគរភ្នំហើយធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងព.ស. ១០២៧ នៅពេលនោះ ភិក្ខុនាគសេនបានថ្វាយ​ព្រះពរចំពោះព្រះចៅក្រុងចិនថា “ក្នុងប្រទេសនគរភ្នំ ប្រទេសជាតិរីកចម្រើនរុងរឿងណាស់ ប្រជាជនកាន់សាសនាព្រាហ្មណ៍ក៏​មាន កាន់ព្រះពុទ្ធសាសនាក៏មាន ព្រះពុទ្ធសាសនាចម្រើនរុងរឿងណាស់ មានភិក្ខុសង្ឃជាច្រើននិងប្រព្រឹត្តបដិបត្តិតាមវិន័យ​យ៉ាងតឹងតែង” ។

តមកមិនយូរប៉ុន្មាន ក្នុងព.ស. ១០៤៦ ព្រះមហាក្សត្រនគរភ្នំបានបញ្ចូនរាជទូតនិងព្រះសង្ឃ ២ អង្គ គឺ ព្រះសង្ឃបាលោ និង ព្រះមន្ទលោ(មន្ទ្រសេន)ទៅកាន់ប្រទេសចិន ដោយព្រះសង្ឃបាលោជាពហុភាសាវិទូ គឺ ចេះដឹងភាសាជាច្រើន និងទ្រទ្រង់ព្រះត្រៃបិដក មានចរិយាវត្តស្រគត់ស្រគំ ល្បីរន្ទឺលឿងឮទៅដល់ព្រះចៅក្រុងចិន គឺ ចក្រពត្រវូទីនៃរាជវង្សលៀង ព្រះអង្គទើបនិមន្ត​ព្រះ​ សង្ឃបាលោទៅបង្រៀនធម៌ក្នុងរាជសម្នាក់និងប្រែព្រះត្រៃបិដកជាភាសាចិន ព្រះសង្ឃបាលោបាននៅប្រែព្រះត្រៃបិដក​ ក្នុងប្រទេសចិនក្នុងក្រុងណានកិងយូររហូតដល់ ១៦ ឆ្នាំក្នុងការិយាល័យមួយ ឈ្មោះថា ការិយាល័យនគរភ្នំ គម្ពីរដែលព្រះសង្ឃបាលោបានប្រែចេញពីច្បាប់ភាសាបាលីទៅជាភាសាចិនល្បីឈ្មោះបំផុត គឺ គម្ពីរវិមុត្តិមគ្គ ឈ្មោះរបស់ព្រះសង្ឃទាំង ២ អង្គបានប្រាកដនៅក្នុងព្រះត្រៃបិដកចិនដរាបមកដល់សព្វថ្ងៃនេះ ។

ចំណេរកាលតមក ក្នុងព.ស. ១០៥៧ ព្រះបាទអនុរុទ្ធវរ្ម័នឡើងគ្រងរាជ្យ ទ្រង់មានព្រះរាជសទ្ធាក្នុងព្រះពុទ្ធសាសនាយ៉ាង​ចាស់ក្លា ទ្រង់ប្រកាសថ្វាយព្រះអង្គជាឧបាសក ទ្រង់មានព្រះកេសធាតុមួយសរសៃទុកជាទីសក្ការៈបូជា ព្រះបាទអនុរុទ្ធវរ្ម័នជា​ មហាក្សត្រអង្គចុងក្រោយដែលប្រាកដព្រះបរមនាមក្នុងយុគនគរភ្នំ ក្នុងព.ស. ១១៧០ អាណាចក្រចេនឡាបានលើកទ័ពមក​ វាយនគរភ្នំនិងបានរួបរួមនគរភ្នំចូលជាផ្នែកមួយរបស់ចេនឡា ។

ក្នុងកំលុង ព.ស. ១០៩២ គ.ស. ៥៥០ ព្រះបាទភវវរ្ម័នទី ១ បានផ្លាស់ឈ្មោះអាណាចក្រភ្នំ(Funan)ជាប្រទេសកម្ពុជា ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s