ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនាក្នុងកម្ពុជា(ត.)


ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនាក្នុងកម្ពុជា(ត)

ព្រះបាទជយវរ្ម័នទី ៧ ជាព្រះរាជោរសរបស់ព្រះបាទធណិន្ទ្រវរ្ម័នទី ២ និងព្រះមហាក្សត្រីជ័យរាជចូឌាមណី មានមហេសី ២ ព្រះអង្គ គឺ ព្រះនាងជ័យរាជាទេវី និង​ព្រះនាងឥន្ទ្រទេវី ទ្រង់សម្ភពនៅព.ស. ១៦៦៣ គ្រងរាជ្យនៅព.ស. ១៧២៤ និង សោយទិវង្គត​នៅព.ស.១៧៥៧ក្នុងព្រះជន្ម ៩៤ ឆ្នាំ ព្រះអង្គជាព្រះមហាក្សត្រល្បីល្បាញបំផុតក្នុងប្រវត្តិសាស្រ្តកម្ពុជា ទ្រង់កសាងនគរធំជា​រាជធានី ទ្រង់ចម្រើនចរិយាវត្តតាមគន្លងរបស់ព្រះបាទអសោកមហារាជនិងព្រះពោធិសត្វទាំងឡាយ ទ្រង់កសាងបា្រសាទជា​ច្រើន​និងព្រះពុទ្ធរូបចំនួន ៧៩៨ អង្គ ដើម្បីប្រតិស្ថានទូទាំងព្រះរាជាណាចក្រ ទ្រង់ស្ថាបនាប្រាសាទតាព្រហ្មឬវត្តបុរីរាជមហាវិហារ ជាមហាវិទ្យាល័យសង្ឃមានព្រះមហាថេរៈជាមហាសាស្រ្តាចារ្យចំនួន ១៨ អង្គ និង វិទ្យាចារ្យចំនួន ២៧៤០ អង្គ មានឧបាសកជួយ​ការងារ ២២៣២ នាក់ ឧបាសិកា ៦១៥ នាក់ ប្រជាជនសមាទានសីល ឬ សិក្សាធម៌ទាំងរយៈយូរនិងរយៈខ្លីចំនួន ១២៦៤០ នាក់ និងប្រជាជនចូលរួមដទៃទៀត ៦៦៦២៥ នាក់  សរុបទាំងអស់ចំនួន ៧៩២៦៥ នាក់ រួមបញ្ចូលទាំងជនជាតិភូមានិងចម្បាដែលមក​ ស្នាក់អាស្រ័យសិក្សាក្នុងមហាវិទ្យាល័យសង្ឃនេះផង ខាងក្នុងវត្តបុរីរាជមហាវិហារមានកុដិសម្នាក់ដែលធ្វើដោយថ្មចំនួន ៥៦៦ ខ្នង ធ្វើដោយឥដ្ឋចំនួន ២៨៨ ខ្នង មានភិក្ខុសង្ឃចំនួន ៤៣៩ អង្គមកទទួលភត្តាហាររាល់ថ្ងៃក្នុងព្រះរាជវាំង ។

ក្រៅពីនេះ ព្រះបាទជយវរ្ម័នទី ៧ ទ្រង់ឲ្យព្រះរាជបុត្រឈ្មោះ តាមលិន្ទ ទៅសិក្សាព្រះពុទ្ធសាសនាក្នុងប្រទេស ​សិរីលង្កានិងបួសឯ​វត្តមហាវិហារនៃកោះលង្កា ដែលខណៈនោះ ព្រះពុទ្ធសាសនាថេរវាទក្នុងប្រទេសសិរីលង្កាកំពុងតែចម្រើនរុងរឿង និងជា​មជ្ឈ​មណ្ឌល​សិក្សាព្រះពុទ្ធសាសនារបស់ព្រះសង្ឃ ចំណេរកាលតមក នៅពេលព្រះតាមលិន្ទវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ទ្រង់ក៏លើក​ស្ទួយ​ព្រះពុទ្ធសាសនា​ ថេរវាទឲ្យជាសាសនាប្រចាំជាតិរហូតមកដល់សព្វថ្ងៃនេះ ចំណែកឯព្រះពុទ្ធសាសនា​មហាយាន និង ព្រហ្មញ្ញសាសនាក៏ថមថយខ្សោយឥទ្ធិពលទៅជារឿយ ៗ ។

បន្ទាប់ពីព្រះបាទជយវរ្ម័នទី ៧ ទ្រង់សោយព្រះទិវង្គតទៅនៅព.ស. ១៧៥៧ ប្រទេសរាជផ្សេង ៗក៏ចាប់ផ្តើម បះបោរនិង បំបែករដ្ឋព្រមទាំងប្រទេសជិតខាងចូលឈ្លានពាន ខេត្តសុខោទ័យដែលគ្រប់គ្រង ដោយ​ព្រះស្រីឥន្ទ្របតិន្ទ្រាទិត្យ​ បានប្រកាសខ្លួនជារដ្ឋឯករាជ្យនៅព.ស.១៧៨១ ចំណេរកាលតមក នៅព.ស. ១៨៩៤ ប្រទេសថៃបានលើក​ទ័ពចូលវាយ​ប្រហារព្រះនគរនិងចូលកាន់កាប់បានសម្រេចក្នុងព.ស. ១៨៩៥ តមកទៀត នៅព.ស. ១៩៧៤ ប្រទេសថៃបាន​លើក​ទ័ព​ទៅវាយប្រហារនិងបំផ្លិចបំផ្លាញព្រះនគរម្តងទៀត ព្រះបាទពញាយ៉ាត​ទើប​លះបង់​ព្រះនគរក្នុងព.ស.១៩៧៥​ទៅកសាង​រាជធានីថ្មី ឈ្មោះថា ភ្នំពេញ រហូតមកដល់សព្វថ្ងៃនេះ ។

យុគព្រះនគរ(ព.ស.១៣៤៥-ព.ស.១៩៧៥ )ចម្រើនរុងរឿងជាង ៦០០ ឆ្នាំទើបផុតរលត់ទៅ ។

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s